Monday, September 11, 2017

ភាសាខ្មែរ


ភាសាខ្មែរ ឬ ខេមរភាសា គឺជាភាសារបស់ ប្រជាជាតិខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ ​ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើពិភពលោក ។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ ឆ្នាំមុនមកម៉្លេះ ។

ភាសាខ្មែរមានអនុភាពលើភាសាថៃនិងភាសាឡាវ ។ ​ភាសាពីរនេះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរដែលនាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃនិងភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមន និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្ក្រឹត ។

​ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ ៦១១ ។

អត្ថបទទាំងមូល៖​ https://km.wikipedia.org/wiki/ភាសាខ្មែរ

0 comments:

Post a Comment